
នាំយកទៀតចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា
-ឯកឧត្តម ហៀង មករា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិសាលាគ្រួស រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ អនុប្រធានគណបក្សឃុំ ប្រធានសាខាបក្សភូមិ យុវជនគណបក្សឃុំ បាននាំយកទៀតចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គក្រឡាញ់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ ទៀនព្រះវស្សា ១គូ ស្លាដក ១គូ អង្ករ ១២០គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ ៤កេស មី ៥កេស ប្រេងឆា ២ដបធំ ខ្ទឹម ៥គីឡូក្រាម ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ប៊ីចេង ៥គីឡូក្រាម ស្កសរ+ស្ករអំពៅ ២០ថង់ និងបច្ច័យចំនួន ២១០,០០០រៀល។ ជាមួយគ្នានេះឯកឧត្តម ហៀង មករា បានជូនតាជី យាយជី ៦នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល យុវជនឃុំ ១០នាក់ ក្នុងម្នាក់ៗ ១០,០០០រៀល។ សរុបថវិកា ៤៤០,០០០រៀល។











