
ក្រុមការងារបក្សបាននាំយកទានចំណាំព្រះវស្សា និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធនិព្វាន្ត ក្នុងឃុំព្រះនិព្វាន្ត
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នួន បូរ៉ា តំណាងឯកឧត្តម សាំង វណ្ណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះនិព្វាន្ត រួមជាមួយឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ សមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញនាំយកទានចំណាំព្រះវស្សា និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធនិព្វាន្ត ក្នុងឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











