
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមលើកផែនការបន្ត ក្នុងឃុំមានជ័យ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុ.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស សាម៉ុន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមលើកផែនការបន្ត ក្នុងឃុំមានជ័យ ។











