
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ -លោក ម៉ែន ចន្ធី លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍បក្សឃុំ និងប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិសរុបចំនួន ៤១នាក់ ស្រី ៦នាក់ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











