
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានគោរពអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងប្រកាសសេចក្តីសម្រេចតែងតាំងអនុប្រធានគណបក្សស្រុក ០២រូប និងសមាជិកគណៈកម្មាធិការគណបក្សស្រុក ០៤រូប ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សស្រុក លោក ម៉ែន ពុំ អនុប្រធានគណបក្សស្រុក តំណាងលោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកអចិន្ត្រៃយ៍បក្សស្រុក ប្រធានគណបក្សឃុំទាំង១៣ នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











