
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សឃុំហោងសំណំ បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ និងមានការអញ្ជើញចូលរួមជាកិត្តិយស លោក កែវ សឿន អនុប្រធានទី២ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី សមាជិកអចិន្ត្រៃយ៌សមាជិកគណៈកម្មាធិការបក្សឃុំ និងលោក លោកស្រីគណៈកម្មាធិការសាខាបក្សភូមិទាំង៩ សាខាបក្សអនុវិទ្យាល័យ សាលាបឋមសិក្សា សាលា មត្តេយ្យ សរុប ៤៥នាក់។











