
សេចក្តីជូនដំណឹង ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ
សេចក្តីជូនដំណឹង ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

សេចក្តីជូនដំណឹង ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ













កំពង់ស្ពឺ÷ ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ (អគ្គលេខាធិការ វ.ស.ស.) និងឯកឧត្តម តូច ប៉ូលីវ៉ា (អភិបាលរងខេត្តកំពង់ស្ពឺ) ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អាជ្ញាធរ និងអង្គការ/សមាគម/សហជីពក្នុងខេត្ត។ ការទទួលស្គាល់តួនាទីសង្គមស៊ីវិល៖ អង្គការ-សមាគមត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់សេវាសាធារណៈ ការពារសិទ្ធិមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមអាទិភាពជាតិ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។ ការជំរុញ បរិវត្តកម្មឌីជីថល៖ លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងសមាគមទាំង ១១១ ក្នុងខេត្ត បង្កើនការរៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រងទិន្នន័យស្ថាប័នឱ្យមានសុវត្ថិភាព (ចៀសវាងបទល្មើសបច្ចេកវិទ្យា) និងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើនតម្លាភាព និងទំនាក់ទំនងជាមួយអាជ្ញាធរ/សហគមន៍។


ជំរាបសួរ ឯកឧត្ដមនេះជាសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អ្នកសង្កេតការណ៍ត្រូវដាក់ពាក្យសុំនៅ គជប ចាប់ពី ថ្ងៃទី ០៧ កញ្ញា ២០២៦ និងបញ្ចប់នៅថ្ងៃទី ០២ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍ជាតិ និងថ្ងៃទី០៩ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ -ចំពោះភ្នាក់ងារគណបក្សត្រូវដាក់នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២៧។


កំពង់ស្ពឺ÷ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារសន្តិសុខ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរៀបចំរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សម័យប្រឡងខាងមុខ។ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ សម្រាប់សម័យប្រឡងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ទូទាំងខេត្តមានមណ្ឌលប្រឡងសរុប ១៣ មណ្ឌល ស្មើនឹង ២០៥ បន្ទប់ និងមានបេក្ខជនចូលរួមប្រឡងសរុប ៥.៦៩៣ នាក់ (ស្រី ៣.៣០៧ នាក់)។


កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
