
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី: សម្រាប់ថ្ងៃអាទិត្យ
កំពង់ស្ពឺ÷ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី: សម្រាប់ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៦ -ឯកឧត្តម សាំង វណ្ណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះនិព្វាន្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពគណបក្ស និងត្រៀមផែនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍បក្សឃុំ នៅស្នាក់ការគណបក្សឃុំព្រះនិព្វាន្ត។











