
កិច្ចប្រជុំពិភាក្សាការងារគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
កំពង់ស្ពឺ÷ លោក ហន ពិសិដ្ឋ ប្រធានគណៈបក្សស្រុក លោក ម៉ែន ពុំ អនុប្រធានគណបក្សស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍បក្សស្រុក ប្រធានគណបក្សឃុំ ប្រធានស្នាក់ការគណបក្សឃុំ ស្មៀនឃុំ និងក្រុមការងារ IT ឃុំទាំង១៣ នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











