នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនទ្រង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម

នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនទ្រង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម

ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមួយករណីផងដែរ។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
សន្តិសុខសង្គម
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
(រាជធានីភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ "ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ"។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ ដល់មន្រ្តីក្រោមឳវាទ
សន្តិសុខសង្គម
កិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ ដល់មន្រ្តីក្រោមឳវាទ
មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ អាវដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឳកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត ក៏បានបំពាក់វិទ្យុទាក់ទងDRI ១៣ គ្រឿង ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកស្នាក់ការ កងអន្តរាគមន៍ ដើម្បីងាយស្រួលក្នុងការចុះបំពេញភារៈកិច្ច៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង

កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

កំពង់ស្ពឺឋ៊÷ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា -សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៧៨ ម/ថ្ងៃម្សិលមិញ ៦,៦០ ម (+០,១៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២២ ម - ពាមឃ្លៃថ្ងៃនេះ=២,៤៥ ម / ថ្ងៃម្សិលមិញ=២,៤៥ ម  (-០,០០ ម ) -តាសាល ថ្ងៃនេះ=១៤,៨២ ម /ថ្ងៃម្សិលមិញ=១៥,០០ ម (-០,១៨ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,១៨ ម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី
សកម្មភាពថ្នាក់ដឹកនាំ

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី

កំពង់ស្ពឺ÷ ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ (អគ្គលេខាធិការ វ.ស.ស.) និងឯកឧត្តម តូច ប៉ូលីវ៉ា (អភិបាលរងខេត្តកំពង់ស្ពឺ) ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អាជ្ញាធរ និងអង្គការ/សមាគម/សហជីពក្នុងខេត្ត។ ការទទួលស្គាល់តួនាទីសង្គមស៊ីវិល៖ អង្គការ-សមាគមត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់សេវាសាធារណៈ ការពារសិទ្ធិមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមអាទិភាពជាតិ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។ ការជំរុញ បរិវត្តកម្មឌីជីថល៖ លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងសមាគមទាំង ១១១ ក្នុងខេត្ត បង្កើនការរៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រងទិន្នន័យស្ថាប័នឱ្យមានសុវត្ថិភាព (ចៀសវាងបទល្មើសបច្ចេកវិទ្យា) និងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើនតម្លាភាព និងទំនាក់ទំនងជាមួយអាជ្ញាធរ/សហគមន៍។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្តីជូនដំណឹង

ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ជំរាបសួរ ឯកឧត្ដមនេះជាសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អ្នកសង្កេតការណ៍ត្រូវដាក់ពាក្យសុំនៅ គជប ចាប់ពី ថ្ងៃទី ០៧ កញ្ញា ២០២៦ និងបញ្ចប់នៅថ្ងៃទី ០២ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍ជាតិ និងថ្ងៃទី០៩ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ -ចំពោះភ្នាក់ងារគណបក្សត្រូវដាក់នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២៧។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត