
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិតដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
ក្នុងពិធីបើកយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» នាផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារ ដោយសង្កត់ធ្ងន់លើតួនាទីនៃព័ត៌មានផ្អែកលើអង្គហេតុពិត មានប្រភពច្បាស់លាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបំប្លែងចំណេះដឹងនោះឱ្យទៅជាចលនាវិជ្ជមានរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។











