
រដ្ឋបាលរាជធានីភ្នំពេញ បកស្រាយជុំវិញការរិះគន់រឿងផ្លូវខូចនៅសង្កាត់ជើងឯក និងព្រមានអាចផ្អាកប្រើប្រាស់បណ្តោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺ និងពន្យល់យ៉ាងលម្អិតជុំវិញការរិះគន់លើបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពទ្រុឌទ្រោមនៃកំណាត់ផ្លូវមួយខ្សែក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបញ្ជាក់ថា ទីតាំងនោះបច្ចុប្បន្ននៅជា «ដីកម្មសិទ្ធិរបស់ឯកជន» នៅឡើយ ហើយកំពុងស្ថិតក្នុងដំណើរការសិក្សា និងដោះស្រាយផលប៉ះពាល់។











