
ឯកឧត្តម ឃួង ស្រេង ណែនាំអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់លើមនុស្សវ័យចាស់ និងមិនត្រូវទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយឡើយ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។











