
លោក សុខ រ៉ាវុធ ដឹកនាំក្រុមការងារជួសជុល និងលាបថ្នាំទីស្នាក់ការគណបក្សឃុំខ្ទុំក្រាំង ព្រមទាំងត្រៀមបំពាក់ស្លាកថ្មីចំនួន ៦ផ្ទាំង
កំពង់ស្ពឺ៖ លោក សុខ រ៉ាវុធ អនុប្រធានក្រុមការងារចុះជួយស្រុកសំរោងទង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្ទុំក្រាំង បានដឹកនាំក្រុមការងារចុះរៀបចំ ជួសជុល និងលាបថ្នាំកែលម្អឡើងវិញនូវទីស្នាក់ការគណបក្សឃុំខ្ទុំក្រាំង ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការងាររដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។










