
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ មានតែសន្តិភាពទើបអាចការពារបេតិកភណ្ឌបាន
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ» ក្រោមមូលបទ «កម្ពុជា និងយូណេស្កូ៖ ៧៥ឆ្នាំ រួមគ្នាដើម្បីបម្រើមនុស្សជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឆាយ ថងឌី ហ៊ុន ម៉ានី នៅសារមន្ទីរជាតិកម្ពុជា។









