
ក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើបច្ចុប្បន្នភាពទីតាំងដីដែលក្រសួងការពារជាតិប្រគល់ជូនគ្រួសារយោធិន នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យនៅលើទីតាំងដី ដែលក្រសួងការពារជាតិបានប្រគល់ជូនគ្រួសារយោធិន ស្ថិតនៅភូមិទួល និងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត។ ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងដី និងប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែង និងមានភាពច្បាស់លាស់។









