
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសកម្មភាពការងារ និងពិនិត្យស្ថានភាពទំនប់បាក់ស្រុត
កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនក្នុងមូលដ្ឋាន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖ ចូលរួមបុណ្យកឋិនទានសាមគ្គី៖ បានចូលរួមបច្ច័យសរុបចំនួន ១ ១៥០ ០០០ រៀល និងលៀង១ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តធម្មបញ្ញាមហាព្រហ្ម (ក្នុងនោះ ប្រធានក្រុមការងារឧបត្ថម្ភលៀង១ និងបច្ច័យ ១ លានរៀល ហើយក្រុមការងារឃុំចូលរួម ១៥០ ០០០ រៀល)។











