
ចុះពិនិត្យការខូចខាតសាលាឆាន់នៅវត្តពោធិ៍ ដែលរងការឆាបឆេះដោយអគ្គិភ័យ
កំពង់ស្ពឺ៖ ក្រោពីទទួលបានព័ត៌មានស្តីការឆាបឆេះសាលាឆាន់នៅវត្តពោធិ៍ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានរួមដំណើរជាមួយព្រះមន្រ្តីសង្ឃសាលាអនុគណស្រុកបរសេដ្ឋ ចុះពិនិត្យស្ថានភាព និងផលប៉ះពាល់នៃការឆាបឆេះសាលាឆាន់នៅវត្តពោធិ៍ ស្ថិតក្នុងភូមិពោធំ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលត្រូវបានរាយការណ៍ថា រងការដុតបំផ្លាញដោយជនមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។








