
រដ្ឋបាលខេត្តរៀបចំពិធី បុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
កំពង់ស្ពឺ)៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុកទាំង៩ និងមន្ត្រីរាជការ ជាច្រើនកុះករ ពិធីនេះដែរប្រារធ្វើនៅសាល វ៉ី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។








