អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ក្រុមហ៊ុន វ៉ាយ ធី ស៊ី ក្នុងខេត្តកំពង់ស្ពឺ ខូចខាតទ្រព្យសម្បត្តិជាង ២,៣លានដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងនៅលើទីតាំងឃ្លាំងស្តុកក្រណាត់ និងវត្ថុធាតុដើម របស់ក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិន (YTC CORPORATION) ដែលមានទំហំ ៤០ម៉ែត្រ x ៨០ម៉ែត្រ កាលពីវេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើមសប្តាហ៍នេះ ដោយបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អមិនទាន់មានរបាយការណ៍អំពីការបាត់បង់ជីវិត ឬរងរបួសដល់កម្មករនិយោជិតនោះទេ។
យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពី «ការឆ្លងចរន្តអគ្គិសនី»។
Kampong speu provincial dept. of information អានបន្ត