
អបអរសាទរ ខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
អបអរសាទរ ខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរ ខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦













កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយការពារសន្តិសុខ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HotLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញTelegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៥០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាចង្អុលណែនាំផ្ទាល់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ
