
ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងស្វែងរកដំណោះស្រាយបញ្ហាផ្លូវដាច់នៅឃុំដំណាក់រាំង
ឃុំដំណាក់រាំង៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំដំណាក់រាំង បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យដាច់ផ្លូវមួយកន្លែង ស្ថិតនៅភូមិទួលសំណាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដើម្បីស្វែងរកដំណោះស្រាយ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។








