
លោក យឹម ណន ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អញ្ជេីញសួរសុខទុក្ខលោក លឹម គឹមឡុង
កំពង់ស្ពឺ÷ នារសៀលថ្ងៃចន្ទ ៨កេីត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក យឹម ណន ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អញ្ជេីញសួរសុខទុក្ខលោក លឹម គឹមឡុង អតីតប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ សូមជូនលោក មានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បេីយពីជំងឺ🙏









