
ចូលរួមរំលែកទុក្ខបុណ្យសពឧបាសិកា ពុធ វ៉ែន ភេទស្រី អាយុ ៩៥ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី អញ្ជើញអមដំណើរដោយលោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក លោក មែន ពុំ អនុប្រធានគណបក្សស្រុក និងថ្នាក់ដឹកនាំស្រុក ឃុំ បានគោរពអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពឧបាសិកា ពុធ វ៉ែន ភេទស្រី អាយុ ៩៥ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ សពត្រូវជាម្តាយក្មេកលោក ណុប សុខ មេឃុំពេជ្រមុនី ស្ថិតនៅភូមិពន្លឺខែ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាសរុប ៩០០,០០០រៀល។ ក្នុងនោះថវិកាឯកឧត្តម ជួន វន ៥០០,០០០រៀល គណបក្សស្រុក សម្ភារៈនិងថវិកាចំនួន ៤០០,០០០រៀល។









