មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍ការអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ របស់ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍ការអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ របស់ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល

កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកខេត្ត និងតាមផែនការចុះអភិបាលគាំទ្រមន្ទីរពេទ្យបង្អែកខេត្ត។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមប្រជុំរបាយការណ៍ពេលព្រឹកជាមួយលោកវេជ្ជបណ្ឌិត​ ឡុង​ វិសិដ្ឋ​ ប្រធានមន្ទីរពេទ្យខេត្ត​ ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក​ លោកស្រីជាវេជ្ជបណ្ឌិត និងមន្រ្តីបុគ្គលិកនៃមន្ទីរពេទ្យ ជាពិសេសឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ជាច្រើនដើម្បីពង្រឹងបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង។ ក្រោយពីប្រជុំរួច ឯកឧត្តមសាស្រ្តាចារ្យ ក៏បន្តចុះត្រួតពិនិត្យបច្ចេកទេសនៃការព្យាបាលរបស់គ្រូពេទ្យ តាមផ្នែកនិមួយៗផងដែរ។

ព័ត៌មានពាក់ព័ន្ធ

ស្ថានភាពជំនន់ទឹកភ្លៀង នៅមន្ទីរពេទ្យបង្អែកឧដុង្គ
Health
ស្ថានភាពជំនន់ទឹកភ្លៀង នៅមន្ទីរពេទ្យបង្អែកឧដុង្គ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកឧដុង្គ។ ទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកនិងក្រុមគ្រូពេទ្យ បានចុះអន្តរាគមន៍ជម្លៀសអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងរៀបចំទុកដាក់ឧបករណ៍ បរិក្ខារពេទ្យ និងឱសថទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនបណ្តាលឱ្យមានការខូចខាតសម្ភារ ឬប៉ះពាល់ដល់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
អបអរសាទរ មន្ទីរពេទ្យខេត្តកំពង់ស្ពឺទទួលបានកៅអីព្យាបាលធ្មេញទំនើបចំនួន២គ្រឿង ពីCDC ខេត្តហៃណាន់
Health
អបអរសាទរ មន្ទីរពេទ្យខេត្តកំពង់ស្ពឺទទួលបានកៅអីព្យាបាលធ្មេញទំនើបចំនួន២គ្រឿង ពីCDC ខេត្តហៃណាន់
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីប្រគល់-ទទួលកៅអីធ្មេញទំនើបចំនួន២គ្រឿង ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងហៃណាន ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក)។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ
Health
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណ វត្តធម៌ត្រ័យ ភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ ដោយបានបន្តអប់រំសុខភាព បង្ការជំងឺឆ្លង(គ្រុនឈាម) និងរបបគ្រប់គ្រងអាហារបង្ការជំងឺមិនឆ្លង ទឹកនោមផ្អែម លើសសម្ពាធឈាម ពិនិត្យពិគ្រោះសុខភាព និងចែកថ្នាំពេទ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ព្រះសង្ឃ  ដោយឥតគិតថ្លៃ ក្នុងពិធីបិណ្ឌទី៨ វត្តធម៌ត្រ័យ មូលដ្ឋាននៃឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ និងសហការី ចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
Health
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ និងសហការី ចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងសាកសួរសុខទុក្ខរបស់មន្ត្រីរាជការក្នុងអង្គភាព លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់គ្រែអ្នកជំងឺ ចំពោះលោក ឡូញ មាស ជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឈ្មោះកងសុីថុល អនុប្រធានមណ្ឌលសុខភាពត្រពាំងគង ដែលស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារក្រុមហ៊ុនDynamic បានត្រួតពិនិត្យមើលទីតាំងបន្ទប់សម្រាប់ដាក់ម៉ាសុីន CT Scanមួយគ្រឿង និងម៉ាសុីន X-Ray fixed មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រសួងសុខាភិបាល
Health
ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារក្រុមហ៊ុនDynamic បានត្រួតពិនិត្យមើលទីតាំងបន្ទប់សម្រាប់ដាក់ម៉ាសុីន CT Scanមួយគ្រឿង និងម៉ាសុីន X-Ray fixed មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រសួងសុខាភិបាល
កំពង់ស្ពឺ÷ ថ្ងៃចន្ទ​ ២រោច​ ខែភទ្របទ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារក្រុមហ៊ុនDynamic បានត្រួតពិនិត្យមើលទីតាំងបន្ទប់សម្រាប់ដាក់ម៉ាសុីន CT Scanមួយគ្រឿង និងម៉ាសុីន X-Ray fixed មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់នៅដើមឆ្នាំ២០២៧ក្នុងមន្ទីរពេទ្យខេត្ត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

អគ្គិភ័យឆេះផ្ទះឈើលើថ្មក្រោមមួយខ្នងនៅស្រុកភ្នំស្រួច ខូចខាតទ្រព្យសម្បត្តិ និងឯកសារសំខាន់ៗជាច្រើន
Social security

អគ្គិភ័យឆេះផ្ទះឈើលើថ្មក្រោមមួយខ្នងនៅស្រុកភ្នំស្រួច ខូចខាតទ្រព្យសម្បត្តិ និងឯកសារសំខាន់ៗជាច្រើន

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ២៨នាទី មានករណីគ្រោះអគ្គិភ័យដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសំណាងល្អដែលហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វឡើយ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
សាខាកាកបាទក្រហមស្រុកសាមគ្គីមុនីជ័យ ចុះសំណេះសំណាល និងនាំអנותអំណោយចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងមានជំងឺមហារីកនៅឃុំអង្គតាឯក
Social security

សាខាកាកបាទក្រហមស្រុកសាមគ្គីមុនីជ័យ ចុះសំណេះសំណាល និងនាំអנותអំណោយចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងមានជំងឺមហារីកនៅឃុំអង្គតាឯក

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាខាកាកបាទក្រហមស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកស្រី ហ៊ូ ចាន់ធឿន អភិបាលរងស្រុក និងលោកស្រី ឆឹម ឆវី សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងមេភូមិ បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខគ្រួសារក្រីក្រ និងគ្រួសារមានជំងឺមហារីកចំនួន ៤គ្រួសារ ស្ថិតនៅភូមិអង្គតាឯក។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
Announcements

កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៨០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
Announcements

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ * បិទទ្វារទ្វារទឹកទំនប់តាសាល *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ; ២=៣,៥០ ម៉ែត្រ

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត