
ស្ថានភាពជំនន់ទឹកភ្លៀង នៅមន្ទីរពេទ្យបង្អែកឧដុង្គ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកឧដុង្គ។ ទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកនិងក្រុមគ្រូពេទ្យ បានចុះអន្តរាគមន៍ជម្លៀសអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងរៀបចំទុកដាក់ឧបករណ៍ បរិក្ខារពេទ្យ និងឱសថទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនបណ្តាលឱ្យមានការខូចខាតសម្ភារ ឬប៉ះពាល់ដល់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ។










