
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទ្វារទឹកទំនប់តាសាល ពីរទ្វារ ១=០,៥០ ម៉ែត្រ ;១=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ ប្រាំ ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ; ២=៣,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទ្វារទឹកទំនប់តាសាល ពីរទ្វារ ១=០,៥០ ម៉ែត្រ ;១=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ ប្រាំ ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ; ២=៣,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ













កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៣០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។


កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលទេយ្យទាន ព្រមទាំងបច្ច័យ ដែលជាព្រះរាជអំណោយថ្លៃថ្លា និងជាទឹកព្រះទ័យសប្បុរសធម៌ ពីសំណាក់ព្រះមេគណ-អនុគណ គណៈមហានិកាយ និងមន្ត្រីសង្ឃតាមបណ្តាវត្តអារាមនានាទូទាំងខេត្តកំពង់ស្ពឺ។


ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កិច្ចប្រជុំសំខាន់មួយត្រូវបានរៀបចំឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (ស្ថិតក្នុងភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច) ដើម្បីរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់។
