
ឯកឧត្តម ឈួរ សុបញ្ញា : សូមឈប់ទាស់ទែងគ្នារឿងលុបបំបាត់ ប៉ុន្តែត្រូវរក្សាពិធីបោះបាយបិណ្ឌ ក្រោមទស្សនៈថា «ការអភិវឌ្ឍនិងអភិរក្សត្រូវស្របគ្នានៅក្នុងសង្គមខ្មែរ»
ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសមាគមសីលធម៌អន្តរជំនានបានលើកឡើងពីការពិភាក្សាវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធទៅនឹងបញ្ហាពិធីបោះបាយបិណ្ឌអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថា នៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្គមយើងតែងតែមានការទាស់ទែង និងពិភាក្សាគ្នាយ៉ាងក្តៅគគុកលើប្រធានបទ «ការបោះបាយបិណ្ឌ»។ ម្ខាងទាមទារឱ្យលុបបំបាត់ចោលទាំងស្រុងដោយអាងលើធម៌វិន័យព្រះពុទ្ធសាសនា ឯម្ខាងទៀតខិតខំពុះពារការពារប្រពៃណីដូនតា។








