
លោកជំទាវ ទឹម សាវ៉ាត ដឹកនាំក្រុមការងារនាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (វេនទី៧)
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០) ឯកឧត្តម លី សុន ឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ បានដឹកនាំសមាជិក សមាជិកា ក្រុមការងារ អញ្ជើញដាក់បិណ្ឌវេនទី៧ នៅតាមវត្តអារាមចំនួន ៣វត្ត ឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។









