
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ -រលាំងជ្រៃថ្ងៃនេះ ៦,៩៦ ម/ថ្ងៃម្សិលមិញ ៦,៧០ ម (+០,២៦ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៤ ម

កំពង់ស្ពឺ÷ -រលាំងជ្រៃថ្ងៃនេះ ៦,៩៦ ម/ថ្ងៃម្សិលមិញ ៦,៧០ ម (+០,២៦ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៤ ម













ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ -ឯកឧត្តម ខៀវ ចាន់ប៊ុនធឿន ប្រធានក្រុមការងារ និងលោកជំទាវអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកល្អក់ បាននាំយកជាទានប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌចំនួន ៣ វត្ត ក្នុងឃុំទឹកល្អក់ ក្នុង១វត្តៗ ទទួលបានសម្ភារះមាន អង្ករ ៥០គ.ក មី១កេស ទឹកផ្លែឈើ១កេស ទឹកសុទ្ធ ១កេស ទឹកដោះគោឆៅ១យួរ នំធុង .១ធុង ទឹកដោះគោខាប់២ កំប៉ុង ស្ករសរ ១ គ ក និងថវិកា ២០០,០០០រៀល។


ខេត្តកំពង់ស្ពឺ៖ នៅទីស្នាក់ការគណបក្សស្រុកថ្ពង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ភោគសុវណ្ណារិទ្ធរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ប្រធានស្តីទីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំខែកញ្ញា និងលើកទិសដៅបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦។


ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ដាំ ដារីនី និង ឯកឧត្តម អ៊ិន ឃុន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាង ២០០នាក់។ ក្នុងឱកាសនេះ ក្រុមការងារបាន ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបន្ថែមប្រមាណ ៩០នាក់ ក្នុង ៣មុខសញ្ញា រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល និងនិវត្តជន-អតីតយុទ្ធជន។
