
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក សាយ ស៊ីម ត្រូវជាឪពុកបង្កើត លោក សុីម រតនៈ អភិបាលរងខេត្ត
កំពង់ស្ពឺ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងថវិកាចូលបុណ្យ ជូនដល់គ្រួសារសពឧបាសក សាយ ស៊ីម ដែលត្រូវជាឪពុកបង្កើតរបស់ លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅផ្ទះនៃសព ដែលស្ថិតនៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។











