
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនជាង ២.០០០នាក់ នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនសរុប ២.០១៤នាក់ ទូទាំងខេត្តកំពង់ស្ពឺ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី មន្ត្រីរាជការ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។










