
និស្សិតសាកលវិទ្យាល័យកម្ពុជា-កូរ៉េ ធ្វើសកម្មភាពស្ម័គ្រចិត្តអប់រំអនាម័យ សុខភាព និងបរិស្ថានសម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៦--- លោក សាយ វ៉ាន់ នាយកសាលាបឋមសិក្សាសន្តិភាព រួមជាមួយគណៈសាស្ត្រាចារ្យ និងនិស្សិត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមនិស្សិតស្ម័គ្រចិត្តសាកលវិទ្យាល័យកូរ៉េ ដឹកនាំដោយលោកនាយក ហ្វាង អុីនស៊ូ តំណាងលោក ឆែ ម្យ៉ង់កឺន និងលោកវេជ្ជបណ្ឌិត ហៃ សុវង្ស ទីប្រឹក្សាជាន់ខ្ពស់ និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិកម្ពុជា (NUM) បានមកធ្វើទស្សនកិច្ចដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្តសហការជាមួយនិស្សិតមកពីសាកលវិទ្យាល័យជាតិកម្ពុជា (NUM)។ កម្មវិធីអប់រំ និងសកម្មភាពចូលរួមចំណែកសង្គមនេះបានធ្វើឡើងនៅសាលារៀនដែលមានទីតាំងស្ថិតនៅ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ សកម្មភាពស្ម័គ្រចិត្តមនុស្សធម៌នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសាកលវិទ្យាល័យកូរ៉េសម្រាប់សេវាសង្គម (KUCSS) ក្រោមក្រសួងអប់រំ និងអនុវត្តដោយ KOSSIAN ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមិត្តភ័ក្តិពិភពលោកកូរ៉េ (WFK)។ ដែលជាសកម្មភាពធ្វើជាលើកទី 50 ក្នុងឆ្នាំ 2026។










