
កាត់បន្ថយបនបញ្ហាគ្រោះថ្នាក់ពេលសិស្សមកសាលារៀន និងសិស្សចេញពីសាលារៀន
(កំពង់ស្ពឺ)៖ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាដល់កងកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ដសហការរក្សាសន្ដិសុខ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការចម្លងសម្រួលនៅគោលដៅសិស្សឆ្លងកាត់ ទៅចេញពីសាលារៀនដែលនៅជាប់ផ្លូវ សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ពេលសិស្សមកសាលារៀន និងសិស្សចេញពីសាលារៀន។









