
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០”
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦

រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦

(កំពង់ស្ពឺ)៖ដោយបានការអនុញ្ញាតនិងការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក ហុន សុខចំរើន ស្នងការរងទទួលទិសស្រុកគងពិសី នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំដល់កងកម្លាំងក្រោមឱវាទ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សំដៅលើការអនុវត្តតាមផែនការ៖ ពង្រឹងកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពពីចំងាយ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ខែវិច្ចិកាឆ្នាំ២០២៦ រាជធានី.ភ្នំពេញ ។


(កំពង់ស្ពឺ)៖ដោយបានការអនុញ្ញាតនិងការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្ដមសេនីយ៍ត្រី តាប់លន ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កំលាំងនគរបាលចរាចរណ៍ និងកំលាំងសណ្ដាប់ធ្នាប់ តាមអធិការដ្ឋាននគរបាលក្រុង/ស្រុក បានបន្តផ្តោតសំខាន់លើការផ្សព្វផ្សាយអប់រំច្បាប់ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីបង្កើនការចូលរួមប្រុងប្រយ័ត្នជៀសវាងនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ⭐សូមបងប្អូនពលរដ្ឋមេត្ដាចូលរួមគោរពច្បាប់ចរាចរណ៍និងរួមចំណែកបំបាត់គ្រោះថ្នាក់ចរាចរណ៍ផ្ដើមចេញពីយើងនិងក្រុមគ្រួសាររបស់យើង មិនអាចបន្ដបើកបរដោយកត្ដាឆ្វេសប្រហែសទៀតឡើយ.,,🙏


កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២ ៦ កម្លាំង អាវុធហត្ថ ខេត្ត កំពង់ស្ពឺ បានអនុវត្ត វិធានការ រឹតបន្ដឹង ពង្រឹងលើ កិច្ចការពាររក្សាសន្តិសុ ខ សណ្តាប់ធ្នាប់ ក្នុងឱកា ស ដែ ល កម្ពុជាជាម្ចាស់ផ្ទះ រៀបចំកិ ច្ចប្រ ជុំកំពូលហ្វ្រូង់កូហ្វូនី លើកទី ២០ ឆ្នាំ២ ០២៦ នៅរា ជធានី ភ្នំពេញ ចាប់ផ្ដើម ពី ថ្ងៃទី ១៣-១៧ ខែវិច្ចិកា ឆ្នាំ ២០ ២៦នេះ ។


កំពង់ស្ពឺ÷ សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៣.៦៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
