
នាំយកបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ប្អូនប្រុស ឈ្មោះ វ៉ាន់ ធា ភេទប្រុសអាយុ ៣១ ឆ្នាំ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិត្រពាំងល្ពាក់ មានទីលំនៅភូមិ ធម្មទ័យ ឃុំ យុទ្ធសាមគ្គី
កំពង់ស្ពឺ÷ នៅល្ងាចថ្ងៃសុក្រ៤កើត ខែកក្ដិកឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជា សើ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំយុទ្ធសាមគ្គី តំណាងឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី ព្រមទាំងគណ:កម្មាធិការបក្សឃុំ បាននាំយកបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ប្អូនប្រុស ឈ្មោះ វ៉ាន់ ធា ភេទប្រុសអាយុ ៣១ ឆ្នាំ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិត្រពាំងល្ពាក់ មានទីលំនៅភូមិ ធម្មទ័យ ឃុំ យុទ្ធសាមគ្គី។








