
រដ្ឋបាលខេត្តកំពង់ស្ពឺ ជំរុញការត្រៀមផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានី បំពេញបេសកកម្មនៅខេត្ត
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញបំពេញបេសកកម្មនៅខេត្ត ក្រោមអធិបតីភាពលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលប្រជុំយឹម សុខុម ជាន់ទី១ អគាររដ្ឋបាលខេត្ត។








