
អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំជំរុញ និងដោះស្រាយបណ្ណកកស្ទះ ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំរុញ និងជម្រះបណ្ណកកស្ទះ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសាខាពន្ធដារខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុង-ស្រុកទាំងអស់ ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត ។








