
កិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ
(កំពង់ស្ពឺ)៖ ដោយបានអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងទទួលផែនការងារអត្ដសញ្ញាណកម្ម បានដឹកនាំកម្លាំងផែនអត្តសញ្ញកម្មចំនួន៣រូប លោកស្នងការរងដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណស្តីទី ចូលរួមកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ប្រព្រឹត្តនៅសាលាខេត្ដកំពង់ស្ពឺ សាលប្រជុំ ហែម ខន តាមរយៈការប្រជុំតាមប្រពន្ធអនឡាញ ZOOM ។








