
កិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង(IEIA)សម្រាប់គម្រោងបង្កើតសិប្បកម្មផលិតជី និងថ្នាំកសិកម្ម របស់ក្រុមហ៊ុន SO MANORA AGRO NINE Co.,LTD ដែលមានទីតាំងនៅភូមិសំរោងទងលើ ឃុំសំរោងទង ស្រុកសំរោងទង
(កំពង់ស្ពឺ)៖ ដោយបានអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅរសៀលថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង(IEIA)សម្រាប់គម្រោងបង្កើតសិប្បកម្មផលិតជី និងថ្នាំកសិកម្ម របស់ក្រុមហ៊ុន SO MANORA AGRO NINE Co.,LTD ដែលមានទីតាំងនៅភូមិសំរោងទងលើ ឃុំសំរោងទង ស្រុកសំរោងទង ក្រោមការសម្របសម្រួលកិច្ចប្រជុំដោយលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ នៅសាលប្រជុំមន្ទីរបរិស្ថាន៕








