
ប្រតិភូថ្នាក់ខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងថវិកាចូលបុណ្យដល់គ្រួសារសព លោក នាយចំណង់ ផេង ឈិន ដែលបានទទួលមរណភាពដោយជំងឺគាំងបេះដូង
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានចាត់លោកវរសេនីយ៍ឯក ហុិន សុខចំរើន ស្នងការរងអញ្ជើញចូលរួមអមដំណើរឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូថ្នាក់ខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងថវិកាចូលបុណ្យដល់គ្រួសារសព លោក នាយចំណង់ ផេង ឈិន ដែលបានទទួលមរណភាពដោយជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម។ កម្មវិធីនេះប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិជាល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។








