
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា

រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា













ព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ មន្ទីរគណបក្សខេត្ត, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំការងារចាត់តាំងគណបក្សខេត្ត ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អ៉ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ទេព មាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គណៈប្រតិភូអមដំណើរ និងសហការី សរុបប្រមាណ ១៤នាក់ នៅសាលប្រជុំតូចមន្ទីរគណបក្សខេត្ត។


(កំពង់ស្ពឺ)៖ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាដល់កងកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ដសហការរក្សាសន្ដិសុខ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការចម្លងសម្រួលនៅគោលដៅសិស្សឆ្លងកាត់ ទៅចេញពីសាលារៀនដែលនៅជាប់ផ្លូវ សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ពេលសិស្សមកសាលារៀន និងសិស្សចេញពីសាលារៀន។


កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងឃុំសង្កាត់ដែលមិនទាន់មានភាពច្បាស់លាស់ ក្រោមអធិបតីភាព លោក ស៊ីម រតនៈ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីគ្រប់មន្ត្រីនៃបណ្ដារ មន្ទីរអង្គភាពពាន់ព័ន្ធនានាជុំវិញខេត្តជាច្រើនផងដែរ។


កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ លោកស្រី មាស ចន្នី នាយិកាសាខា និងសហការី បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោក រៀម សយ មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួច ដែលកំពុងមានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។
