
កេរដំណែលនៃមិត្តភាព កម្ពុជា-បារាំង
កេរដំណែលនៃមិត្តភាព កម្ពុជា-បារាំង

កេរដំណែលនៃមិត្តភាព កម្ពុជា-បារាំង





ជួយប្រធានផ្នែកកិច្ចការសាធារណៈនិងអ្នកនាំពាក្យអង្គការអននតរជាតិហ្វ្រង់កូហ្វូនី (OIF) ផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៎មានអន្តរជាតិអំពីលទ្ធផលនៃសម័យប្រជុំលើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្ប្រង់កូហ្វូនី នៅសណ្ឋាគារសុខាភ្នំពេញ, ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦


កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ លោក លី អូន អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២៦។


កំពង់ស្ពឺ÷ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតផ្គូរផ្គងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំហោងសំណំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ» ក្រោមមូលបទ «កម្ពុជា និងយូណេស្កូ៖ ៧៥ឆ្នាំ រួមគ្នាដើម្បីបម្រើមនុស្សជាតិ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឆាយ ថងឌី ហ៊ុន ម៉ានី នៅសារមន្ទីរជាតិកម្ពុជា។
