
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជួយទាក់ទាញភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជួយទាក់ទាញភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជួយទាក់ទាញភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច













ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោក សាយ ទិត្យពិសី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច រួមជាមួយ មន្ដ្រីបច្ចេកទេស ទីចាត់ការផែនការ និងវិនិយោគខេត្ដ ទទួលបន្ទុកស្រុកភ្នំស្រួច ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ រួមជាមួយ ក្រុមប្រឹក្សាឃុំ ជំទប់ឃុំ ស្មៀនឃុំ ជនបង្គោល ជំនួយការ ឃុំ និងមេភូមិ/អនុប្រធានភូមិ បានចុះសិក្សាគម្រោងមូលនិធិឃុំគ្រោងប្រើប្រាស់ថវិកាមូល និធិឃុំឆ្នាំ២០២៧ចំនួន២ឃុំរួមមាន៖


មន្ទីរពេទ្យជោរី៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនាបានអញ្ជើញចុះសួរសុខទុក្ខលោកឪពុករបស់លោក ទូច ម៉ៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការសាសនា និងជាសមាជិកយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី។សកម្មភាពនេះបានជាស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកក្តីបារម្ភរបស់យុវជនគណបក្សចំពោះសមាជិក និងក្រុមគ្រួសារ ព្រមទាំងឆ្លុះបញ្ចាំងពីការរក្សាចំណងសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គភាព។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មាធិការគណបក្ស ព្រមទាំងថ្នាក់ដឹកនាំយុវជនក្រសួងធម្មការ និងសាសនា ជូនចំពោះលោកតា និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវក្តីបារម្ភ និងការលើកទឹកចិត្តក្នុងអំឡុងពេលសម្រាកព្យាបាល។


ខេត្តកំពង់ស្ពឺ៖ ក្នុងនាមជាសេនាធិការ និងជាអ្នកនៅជិតស្និទ្ធនឹងប្រជាពលរដ្ឋ នៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច ព្រមទាំងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


(👮កំពង់ស្ពឺ)÷ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានទទួលជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១៥ ទី១៦ ចំនួន១០នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
