
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ និងជូនពរឳពុកលោក ទូច ម៉ៃ សមាជិកយុវជនគណបក្សក្រសួងធម្មការនិងសាសនា នៅមន្ទីរពេទ្យជោរី
មន្ទីរពេទ្យជោរី៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនាបានអញ្ជើញចុះសួរសុខទុក្ខលោកឪពុករបស់លោក ទូច ម៉ៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការសាសនា និងជាសមាជិកយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី។សកម្មភាពនេះបានជាស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកក្តីបារម្ភរបស់យុវជនគណបក្សចំពោះសមាជិក និងក្រុមគ្រួសារ ព្រមទាំងឆ្លុះបញ្ចាំងពីការរក្សាចំណងសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គភាព។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មាធិការគណបក្ស ព្រមទាំងថ្នាក់ដឹកនាំយុវជនក្រសួងធម្មការ និងសាសនា ជូនចំពោះលោកតា និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវក្តីបារម្ភ និងការលើកទឹកចិត្តក្នុងអំឡុងពេលសម្រាកព្យាបាល។









