
កងកម្លាំងនគរបាលនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយកំលាំងមូលដ្ឋានចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស
👮កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងនគរបាលនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយកំលាំងមូលដ្ឋានចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សា-នៅទូទាំងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សូមបងប្អូនបើកបរដោយការទទួលខុសត្រូវខ្ពស់យោគយល់អធ្យាស្រ័យ និងកុំពិសារគ្រឿងស្រវឹង " បើពិសារគ្រឿងស្រវឹង កុំបើកបរ "







