
រដ្ឋបាលស្រុកថ្ពង ចុះប្រជុំផ្សព្វផ្សាយពីការអនុវត្តគម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ប្រវែងជិត ២គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋនៅឃុំទ័ពមាន ស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកថ្ពង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានស្តីពីការអនុវត្តគម្រោងស្ថាបនាផ្លូវក្រាលគ្រួសធម្មជាតិ ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងតំបន់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងគោលបំណងជូនដំណឹង និងពន្យល់ណែនាំអំពីការចាប់ផ្តើមអនុវត្តគម្រោងសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិមួយខ្សែ ដែលមានប្រវែងសរុប ១,៨៨០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។







