
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖













កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនក្នុងមូលដ្ឋាន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖ ចូលរួមបុណ្យកឋិនទានសាមគ្គី៖ បានចូលរួមបច្ច័យសរុបចំនួន ១ ១៥០ ០០០ រៀល និងលៀង១ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តធម្មបញ្ញាមហាព្រហ្ម (ក្នុងនោះ ប្រធានក្រុមការងារឧបត្ថម្ភលៀង១ និងបច្ច័យ ១ លានរៀល ហើយក្រុមការងារឃុំចូលរួម ១៥០ ០០០ រៀល)។


កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង៧:៣០នាទី បានចាត់ឲ្យលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ជាតំណាងឲ្យអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងនៅ វិទ្យាល័យ ប៊ុនរានី ហ៊ុនសែន ចាន់ថ្នាល ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣០ក្រេឌីត។


កំពង់ស្ពឺ៖ យោងតាមរបាយការណ៍បូកសរុបស្តីពីស្ថានភាពទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា លម្ហែកម្សាន្ត និងស្នាក់នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានាទូទាំងខេត្ត។
