
ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ»
ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ»

ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ»













•នៅវេលាម៉ោង៤:៥៣នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ឯក សាលួត អតីតស្នងការរង នគរបាលខេត្តកំពង់ស្ពឺ ទទូលផែនការងារអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានទទួលមរណភាពនៅមន្ទីរពេទ្យដោយរោគាពាធ ក្នុងជន្មាយុ ៦១ឆ្នាំ ។


កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៨:០០នាទី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងគម្រាមសម្លាប់ម្ដាយ។


ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងនៅលើទីតាំងឃ្លាំងស្តុកក្រណាត់ និងវត្ថុធាតុដើម របស់ក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិន (YTC CORPORATION) ដែលមានទំហំ ៤០ម៉ែត្រ x ៨០ម៉ែត្រ កាលពីវេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើមសប្តាហ៍នេះ ដោយបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អមិនទាន់មានរបាយការណ៍អំពីការបាត់បង់ជីវិត ឬរងរបួសដល់កម្មករនិយោជិតនោះទេ។ យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពី «ការឆ្លងចរន្តអគ្គិសនី»។


កំពង់ស្ពឺ÷ បើយោងតាម facebook ផ្លូវការរបស់លោក ចឹក បូរិន ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺបានឲ្យដឹងថា÷ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មានករណីឆាបឆេះទីតាំងស្តុកក្រណាត់ក្នុងឃ្លាំង នៅរោងចក្រមួយកន្លែងនៅស្រុកសំរោងទង។ អ្វីដែលខ្ញុំកត់សម្គាល់នោះគឺ ការសាមគ្គីភាពគ្នារបស់កម្មករនិយោជិត ការយកអាសារគ្នា នឹងទឹកចិត្តដ៏ល្អរបស់ បងប្អូនកម្មករនិយោជិត នៅរោងចក្រនេះផ្ទាល់ ចឹងហើយទើបយើងតែងតែលឺពាក្យមួយឃ្លាថា "កន្លែងធ្វើការងារគឺជាផ្ទះរបស់យើងទាំងអស់គ្នា"។
