
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានកិត្ដិយសនិងសូមជម្រាបជូនដំណឹងដ៏សែនក្រៀមក្រំដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទាំងអស់បានជ្រាបថា៖
•នៅវេលាម៉ោង៤:៥៣នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ឯក សាលួត អតីតស្នងការរង នគរបាលខេត្តកំពង់ស្ពឺ ទទូលផែនការងារអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានទទួលមរណភាពនៅមន្ទីរពេទ្យដោយរោគាពាធ ក្នុងជន្មាយុ ៦១ឆ្នាំ ។









